Flag Counter 

សកម្មភាពឆ្ពោះទៅកាន់ការបង្កើត សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា
Activities toward the establishment of the Cambodian Historians Association

យើងត្រូវការ រយៈពេល១៦ឆ្នាំ ដើម្បីបង្កើត ស្ថាប័នមួយ ដែលផ្តោតជាពិសេស លើប្រវត្តិសាស្រ្ត។ នៅឆ្នាំ១៩៩៧ បណ្ឌិត​ ស៊ន សំណាង (ជាព្រឹទ្ធបុរស ផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ) និង លោក ស៊ន សូផាត (ជាប្អូន) បានបង្កើត «គណៈកម្មាធិការ ផ្ទៀងផ្ទាត់ ប្រវត្តិសាស្រ្តខ្មែរ» នៅទីក្រុង Stockton, California, USA។ បន្ទាប់មក ​នៅឆ្នាំ១៩៩៨ គណៈកម្មាធិការ ផ្ទៀងផ្ទាត់ ប្រវត្តិសាស្រ្ត ខ្មែរបានក្លាយជា «បណ្ឌិតសភា ប្រវត្តិសាស្រ្ត»  ហើយនៅឆ្នាំ ១៩៩៩    បណ្ឌិតសភា ប្រវត្តិ​សាស្រ្ត បានក្លាយជា «រាជបណ្ឌិតសភាកម្ពុជា»។


It took 16 years to establish an institution mainly devoted to History. In 1997, Dr. Sorn Samnang (Head of History Department of Royal University of Phnom Penh) and Mr. Sorn Sophat (his younger brother) established a “Scrutinizing Committee on Cambodian History” in Stockton, California, USA. One year later, in 1998, the “Scrutinizing Committee was transformed into “Academy of History”, and in 1999, the Academy of History has become the “Royal Academy of Cambodia”.

បណ្ឌិត​ ស៊ន សំណាង និង លោក ស៊ន សូផាត នៅទីក្រុង Stockton, California, USA នៅឆ្នាំ១៩៩៧
នៅពេលពិភាក្សាអំពីការបង្កើត «គណៈកម្មាធិការផ្ទៀងផ្ទាត់ប្រវត្តិសាស្រ្តខ្មែរ»
Dr. Sorn Samnang (left) and Mr. Sorn Sophat (right) in Stockton, California, USA, in 1997
while discussing on the creation of the “Scrutinizing Committee on Cambodian History”

លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាស្រ្តាចារ្យប្រវត្តិវិទ្យា
ក្នុងដំណើរការបង្កើត «បណ្ឌិតសភាប្រវត្តិសាស្រ្ត» នៅខែមករា ១៩៩៨
The Rector of Royal University of Phnom Penh and Lecturers of History Department
in the process of establishing the “Academy of History” in January 1998

Prof. Sorn Samnang, President of the Royal Academy of Cambodia,
Co-organizer of the 100th anniversary of the creation of the
Ecole Française d’Extrême-Orient, Siemreap in 2001

Prof. Sorn Samnang, Prof. Alain Forest (Université Paris 7), Prof. Iv Chan
and History students at the Royal Academy of Cambodia in 2002

សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានអ៊ីនធឺរេដ (វិទ្យាស្ថានអប់រំអន្តរជាតិ)
ក្នុងបេសកកម្មសិក្សា  នៅប្រាសាទបន្ទាយស្រី  ថ្ងៃទី២៥ កុម្ភៈ ២០១៣
កម្លាំងចលករថ្មី ផ្តល់នូវសេចក្តីសង្ឃឹមចំពោះ ការបង្កើតសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា
Lecturers and students of Intered Institute (International Education Institute)
during the Study Mission at Banteay Srei Temple on 25 February 2013
New driving force giving hope for the establishment of the Cambodian Historians Association

គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានអ៊ីនធឺរេដ ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំខ្មែរ
ថ្ងៃសុក្រទី ៥ មេសា ២០១៣  ជាថ្ងៃដែលសាស្រ្តាចារ្យ​ ស៊ន សំណាង
បានប្រកាសនូវគម្រោងបង្កើត សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា
Leadership, lecturers and students of Intered Institute during Khmer New Year Celebration 
on 5 April 2013​ when Prof. Sorn Samnang announced the project of establishing
the Cambodian Historians Association

សមាជិកចូលរួមក្នុង កិច្ចប្រជុំលើកទី១ នៅវិទ្យាស្ថានអ៊ីនធឺរេដ ថ្ងៃច័ន្ទទី៨ ខែមេសា  ឆ្នាំ២០១៣
Participants in the first meeting at the Intered Institute on Monday 8 April 2013

សមាជិកចូលរួមក្នុង កិច្ចប្រជុំលើកទី២ នៅវិទ្យាស្ថានអ៊ីនធឺរេដ ថ្ងៃសៅរ៍ទី១៣ ខែមេសា  ឆ្នាំ២០១៣
Participants in the second meeting at the Intered Institute on Saturday 13 April 2013