Flag Counter 


សកម្មភាពឆ្ពោះទៅកាន់ការបង្កើត សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា
Activities toward the establishment of the Cambodian Historians Association


សកម្មភាព នៃសមាគម អ្នកប្រវត្តិសាស្ត្រ កម្ពុជា ក្រោយពេលបង្កើត
Activities of the Cambodian Historians Association after the establishment


សកម្មភាពទី១ របស់សមាគម
(First activity of the Association)
កម្មវិធីស្រាវជ្រាវអំពី « ប្រវត្តិវិទ្យាល័យ ព្រះស៊ីសុវត្ថិ»
Research Program on “History of Sisowath High School”

កិច្ចសម្ភាសន៍ រវាងទ.ទ.ក និង ស.ប.ក
Interview between TVK and CHA (Part 2)
ការផ្តល់អាហារូបករណ៍ដល់និស្សិត នៅវិទ្យាស្ថានអ៊ីនធឺរេដ ជាមធ្យោបាយកសាងកម្លាំងថ្មី
Scholarships for students at InterEd Institute as means of capacity building for new Members

សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានអ៊ីនធឺរេដ (វិទ្យាស្ថានអប់រំអន្តរជាតិ)
ក្នុងបេសកកម្មសិក្សា  នៅប្រាសាទបន្ទាយស្រី  ថ្ងៃទី២៥ កុម្ភៈ ២០១៣
Lecturers and students of Intered Institute (International Education Institute)
during the Study Mission at Banteay Srei Temple on 25 February 2013

កាលពី ថ្ងៃទី១៥ សីហា ២០១៣ មានកិច្ចសម្ភាសន៍ រវាងទ.ទ.ក និងស.ប.ក ក្នុងកម្មវិធី «អរុណសួស្តីកម្ពុជា» ដែលគ្រប់គ្រង កម្មវិធី ដោយលោក ស៊ុយ សុធា និងសម្របសម្រួល កិច្ចសម្ភាសន៍ ដោយលោកស្រី នង ធួក។ កិច្ចសម្ភាសន៍ (ភាគទី២)  មានខ្លឹមសារ សង្ខេប ដូចតទៅ៖
-ទ.ទ.ក (លោកស្រី នង ធួក): តើសមាគម អ្នកប្រវត្តិសាស្ត្រ កម្ពុជា មានគោលបំណង អ្វីខ្លះ ឯកឧត្តម?
-ស.ប.ក (បណ្ឌិតស៊ន សំណាង): សមាគមអ្នក ប្រវត្តិសាស្ត្រ កម្ពុជា មានគោលបំណង ដូចតទៅ៖

គោលបំណងទី១: «ស្ថាបនា និងបង្កើន ទំនាក់ទំនង ជិតស្និទ្ធ ក្នុងចំណោម អ្នកប្រវត្តិសាស្ត្រ កម្ពុជា ដើម្បី ការអភិវឌ្ឍ ធនធានមនុស្ស និង វឌ្ឍនភាពរួម»។  ក្នុងគោលបំណង ទី១នេះ យើងផ្តោត លើ២ចំណុច៖

-ចំណុចទី១គឺ  «ប្រមូលផ្តុំ និងសម្របសម្រួល អ្នកប្រវត្តិសាស្ត្រ ដែលមានស្រាប់ ដើម្បី ស្វែងយល់ អំពី បញ្ហារួម និងរួមគ្នា រកដំណោះស្រាយ»។
-ចំណុចទី២គឺ «កសាង កម្លាំងថ្មី តាមការ ផ្តល់អាហារូបករណ៍ របស់វិទ្យាស្ថាន អ៊ីនធឺរេដ ដល់អ្នកប្រវត្តិ​ សាស្រ្ត ជាលោកគ្រូ អ្នកគ្រូ ដែលមាន បរិញ្ញាប័ត្រហើយ ចង់បន្ត ការសិក្សា ទៅថ្នាក់បរិញ្ញាប័ត្រ ជាន់ខ្ពស់ ឬទៅ ថ្នាក់បណ្ឌិតទៀត  យើងអាច ផ្តល់អាហារូបករណ៍ តាមលទ្ធភាព ជាក់ស្តែង។ ម្យ៉ាងទៀត នៅឆ្នាំ សិក្សាថ្មីនេះ យើងនឹង ផ្តល់អាហារូបករណ៍ ច្រើន​ ដល់និស្សិត មុខជំនាញ ផ្សេងៗ ដើម្បី អាចពង្រីក កម្លាំងថ្មី សម្រាប់ សមាគម របស់យើង នៅពេលខាងមុខ។ ការផ្តល់ អាហារូបករណ៍ ថ្នាក់បរិញ្ញាប័ត្រ ឆ្នាំទី១ ឆ្នាំសិក្សា ២០១៣-២០១៤ 

វិទ្យាស្ថាន អ៊ីនធឺរេដ (InterED Institute) ជាវិទ្យាស្ថាន អប់រំអន្តរជាតិ (International Education Institute) ត្រូវបាន ទទួលស្គាល់ ដោយ អនុក្រឹត្យ រាជរដ្ឋាភិបាល លេខ ០៣ អនក្រ.បក ចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០០៤។ វិទ្យាស្ថាន អ៊ីនធឺរេដ មាន២ មហាវិទ្យាល័យគឺ មហាវិទ្យាល័យ មនុស្សសាស្ត្រ និងភាសា (មុខ ជំនាញៈ ភាសាអង់គ្លេស) និង មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម (មុខជំនាញៈ គ្រប់គ្រង, គ្រប់គ្រង ទេសចរណ៍, គ្រប់គ្រង ធនធានមនុស្ស,​ សេដ្ឋកិច្ច និងពាណិជ្ជកម្ម អន្តរជាតិ...)។

វិទ្យាស្ថាន អ៊ីនធឺរេដ មានការ បណ្តុះបណ្តាល មុខជំនាញ ឯកទេសខាងលើ ពីថ្នាក់បរិញ្ញាប័ត្រ ដល់​ថ្នាក់បណ្ឌិត តាមលិខិតលេខ ៤៨៥ អយក.ឧស របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០៤​ ​និងអនុក្រឹត្យរាជរដ្ឋាភិបាល លេខ ០៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៤។ វិទ្យាស្ថាន អ៊ីនធឺរេដ មានការ ទទួលស្គាល់ គុណភាពអប់រំ ពេញសិទ្ធិ ពី​គណៈកម្មាធិការ​ ទទួលស្គាល់ គុណភាពអប់រំ នៃកម្ពុជា ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១។
គោលបំណង ចំបងនៃ វិទ្យាស្ថាន អ៊ីនធឺរេដគឺ «ការបណ្តុះ ទំពាំងស្នងឬស្សី» (Empowering Younger Generation)។ គឺការ បណ្តុះបណ្តាល និស្សិតឲ្យមាន សមត្ថភាព កាន់តែខ្ពស់ ដើម្បីឲ្យ ស្របនឹង ចក្ខុវិស័យ អាស៊ាន ឆ្នាំ២០២០ ដែលកំណត់អំពី «សេដ្ឋកិច្ច ផ្អែកលើ ចំណេះដឹង» (Knowledge-based economy)។

សម្រាប់ ឆ្នាំសិក្សា ២០១៣-២០១៤  វិទ្យាស្ថាន អ៊ីនធឺរេដ ផ្តល់អាហារូបករណ៍ ថ្នាក់​បរិញ្ញាប័ត្រ ឆ្នាំទី១ ចំនួន​ ១០០ នាក់។ អាហារូបករណ៍នេះ បានមកពី កម្លាំងសាមគ្គី នៃរៀមច្បងខ្មែរ ក្នុងបំណង​ បណ្តុះបណ្តាល យុវជនជំនាន់ក្រោយ ឲ្យក្លាយជា ធនធាន បញ្ញាញាណជាតិ ប្រកប ដោយ សមត្ថភាព។​

អាសយដ្ឋាន
អគារលេខ៨ ផ្លូវ១៧៣  សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ
012 838 010 - E-mail: sorn_samnang@ymail.com - http:// www.intered-institute.org